បច្ចេកវិទ្យានៅជុំវិញពិភពលោកគឺកំពុងរីកចម្រើនទៅមុខនៅក្នុងល្បឿនមួយយ៉ាងលឿន ។ ព័ត៌មានដ៏ទូលំទូលាយគឺមាននៅគ្រប់ទីកន្លែងជិតយើងបង្កើយ ។ វ៉ែនតាដែលអាចបង្ហាញដល់មនុស្សនូវរូបភាពជាក់ស្តែងដែលបង្កើតដោយឌីជីថល ។ ឧបករណ៍នៅក្នុងផ្ទះអាចត្រូវបានគេសរសេរកម្មវិធីឲ្យធ្វើតាមកិច្ចការតាមទម្លាប់ដោយគ្រាន់តែចុចនៅលើអេក្រង់ប៉ុណ្ណោះ ។ ហើយសម្រាប់ពួកអ្នកធ្វើពង្សាវលី និងពួកអ្នកធ្វើពង្សប្រវត្ដិ ភាពរីកចម្រើននៃបញ្ញាសិប្បនិម្មិត ( AI ) ត្រូវបានដាក់បញ្ចូលទៅក្នុងពង្សប្រវត្ដិដើម្បីបង្កើតនូវ AI ផ្នែកពង្សាវលី ។
AI គឺជាប្រធានបទមួយដែលនាំមកនូវទាំងភាពរំភើបរីករាយ និងការព្រួយបារម្ភ ។ នៅពេលប្រើដោយមានការទទួលខុសត្រូវ និងមានក្រមសីលធម៌ នោះ AI អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការណ៍ល្អ ដោយការធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកអាចស្វែងរកកំណត់ត្រា និងព័ត៌មានគ្រួសារបានយ៉ាងងាយស្រួល ។ ចូរយើងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ថាតើបច្ចេកវិទ្យានេះជាអ្វី តើវាបានជះឥទិ្ធពលដល់ផ្នែកពង្សាវលីនេះយ៉ាងដូចម្ដេចខ្លះ ក៏ដូចជាការព្រួយបារម្ភទូទៅមួយចំនួន និងតើ AI ពង្សាវលីមានអត្ថប្រយោជន៍អ្វីខ្លះ ។
ចំណាំ ៖ វីដេអូដែលបានបង្ហាញនៅក្នុងអត្ថបទនេះគឺជាភាសាអង់គ្លេសដោយមានការបកប្រែជាអក្សរលើអេក្រង់ដោយស្វ័យប្រវត្តិដែលមានជាភាសាផ្សេងៗជាច្រើន ។ ការបកប្រែដោយស្វ័យប្រវត្តិទាំងនេះមិនត្រូវបានផ្តល់ដោយកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនោះទេ ហើយក៏ប្រហែលជាមិនត្រឹមត្រូវទាំងស្រុងដែរ ។
និយមន័យខ្លីៗពីរបី—តើ AI ជាអ្វី ហើយតើវាដំណើរការដោយរបៀបណា ?
AI ឬបញ្ញាសិប្បនិម្មិត គឺជាកម្មវិធីកុំព្យូទ័រដែលប៉ុនប៉ងធ្វើត្រាប់តាមបញ្ញារបស់មនុស្ស ។ AI អាចធ្វើអ្វីៗជាច្រើនដូចជាកត់សម្គាល់រូបភាព បង្កើតអ្វីមួយថ្មីដោយប្រើលំនាំដែលបានរៀនមកពីអ្វីដែលចាស់ និងផ្លាស់ប្តូរព័ត៌មានដែលវាផ្តល់ដោយផ្អែកលើអ្វីដែលវាទទួលបាន—ហាក់ដូចជាវាកំពុងធ្វើការសម្រេចចិត្តដូច្នោះដែរ ។
បច្ចេកវិទ្យា AI អាចត្រូវបានប្រើដើម្បីធ្វើកិច្ចការជាច្រើនយ៉ាងឆាប់រហ័ស រកមើលនូវលំនាំដែលមនុស្សទាំងអស់អាចនឹងមើលមិនឃើញដោយងាយៗ និងធ្វើកិច្ចការដែល—គួរឲ្យធុញទ្រាន់—ដែលមនុស្សមិនចង់ធ្វើ ។
មានពាក្យបច្ចេកទេសជាច្រើនលេចឡើងនៅពេលយើងនិយាយអំពី AI ។ សូមចុចលើពាក្យនីមួយៗខាងក្រោម ដើម្បីមើលការពន្យល់ដែលអាចជួយឲ្យអ្នកយល់ពីវាឲ្យកាន់តែច្បាស់ ៖
របៀបដែលវាដំណើរការ ៖ អ្នកសរសេរកម្មវិធីយកព័ត៌មានចេញពីកុំព្យូទ័រ ហើយកែតម្រូវកំហុសដែលវាមាន ។ កម្មវិធីនេះត្រូវបានទទួលការកែតម្រូវ ហើយបានទទួលបញ្ជាឲ្យរកមើលនូវការកែសម្រួលផ្សេងៗលើការសរសេរកម្មវិធីរបស់វា ដែលនឹងជួយកាត់បន្ថយកំហុសឲ្យកាន់តែតិចនាពេលអនាគត ។
របៀបដែលវាដំណើរការ ៖ AI ដែលមានឯកទេសផ្នែកនេះ ប្រើមូលដ្ឋានទិន្នន័យនៃលំនាំភាសា និងបញ្ជីវាក្យសព្ទដើម្បីជួយវាបកប្រែអត្ថបទ និងការសន្ទនាធម្មតា ជាជាងការដែលគ្រាន់តែប្រើកូដកុំព្យូទ័រតែមួយមុខ ។ AI ប្រភេទនេះក៏អាចត្រូវបានប្រើដើម្បីធ្វើការឆ្លើយឆ្លងក្នុងការសន្ទនាផងដែរ ។
របៀបដែលវាដំណើរការ ៖ កុំព្យូទ័រពិនិត្យមើលឯកសារ ឬរូបភាព ហើយប្រើកម្មវិធីកម្រិតខ្ពស់ និងមូលដ្ឋានទិន្នន័យដ៏ទូលំទូលាយដើម្បីអានអត្ថបទ ជាធម្មតាវាផ្ដល់នូវប្រភេទអត្ថបទ ឬកំណែដែលអាចស្រាវជ្រាវឃើញ ដែលងាយស្រួលអាន និងស្វែងរក ។
របៀបដែលវាដំណើរការ ៖ AI ជាធម្មតាត្រូវបានគេសរសេរកម្មវិធីឡើងដើម្បីភ្ជាប់ទៅនឹងមូលដ្ឋានទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់នៃរូបភាព អត្ថបទ និងព័ត៌មាន ។ AI អាចផ្គុំចូលគ្នានូវអ្វីដែលថ្មីដោយការប្រើលំនាំដែលវាឃើញនៅក្នុងមាតិកាចាស់ៗ ការបកស្រាយដែលវាបានធ្វើ និងអ្វីជាច្រើនទៀត ។
តើ AI អាចត្រូវបានប្រើសម្រាប់ពង្សាវលីយ៉ាងដូចម្តេច ?
ខណៈពេលដែលវិទ្យាសាស្ត្រនៅពីក្រោយបញ្ញាសិប្បនិម្មិតហាក់ដូចជាស្មុគស្មាញ ការយល់ដឹងពីរបៀបដែល AI អាចជួយនៅក្នុងពង្សាវលីមិនមានភាពស្មុគស្មាញនោះទេ ។ ការដាក់បញ្ចូលនូវបច្ចេកវិទ្យានេះអាចមានអត្ថប្រយោជន៍គួរសមនៅក្នុងការស្រាវជ្រាវពង្សប្រវត្ដិរបស់អ្នក និងនៅក្នុងការរៀនសូត្រអំពីគ្រួសាររបស់អ្នកផងដែរ ។
ទាំងនេះគឺជាកិច្ចការមួយចំនួនដែលអង្គភាព និងពួកអ្នកធ្វើពង្សាវលីជាច្រើន ប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជួយនៅក្នុងកិច្ចការពង្សាវលី ៖
- ការចម្លងកំណត់ត្រាជាលាយលក្ខណ៍អក្សរ ៖ កំណត់ត្រាមានការពិបាកក្នុងការស្រាវជ្រាវរកដោយដៃណាស់ ហើយកំណត់ត្រាជាច្រើនគឺចាស់ ហើយពិបាកអាន ។ AI អាចជួយចម្លងរូបភាពនៃកំណត់ត្រា—រួមទាំងកំណត់ត្រាដែលសរសេរដោយដៃ—ដូច្នេះអ្នកអាចស្រាវជ្រាវរក និងអានវាបានយ៉ាងងាយស្រួល ។
- ការវិភាគរូបភាព ៖ អរគុណទៅដល់បញ្ញាសិប្បនិម្មិត ការកំណត់អត្តសញ្ញាណមុខនៅក្នុងរូបថតចាស់ៗគឺមានភាពងាយស្រួលជាងពេលណាៗទាំងអស់ ។ AI ក៏ត្រូវបានប្រើដើម្បីរៀបចំ ដាក់ពណ៌ ជួសជុល និងដាក់ស្លាករូបថតផងដែរ ។
- ការផ្គូផ្គងទិន្នន័យ ៖ ប្រសិនបើអ្នកកំពុងស្វែងរកមនុស្សជាក់លាក់មួយនៅលើឯកសារ ឬមូលដ្ឋានទិន្នន័យជាច្រើន នោះ AI អាចជួយដាក់បញ្ចូល និងស្រាវជ្រាវរកនៅទូទាំងសំណុំទិន្នន័យទាំងមូលបាន ។ AI ប្រភេទនេះក៏ជួយផ្តល់នូវការណែនាំអំពីកំណត់ត្រាផ្សេងៗផងដែរ ដែលជាលទ្ធផលអាចផ្ដល់នូវព័ត៌មានដ៏ច្រើន ហើយលម្អិតបន្ថែមទៀតអំពីបុព្វការីជនម្នាក់ ។
- ការសាងសង់មែកធាងគ្រួសារ ៖ AI អាចណែនាំសាច់ញាតិដែលអ្នកអាចបន្ថែមទៅលើមែកធាងគ្រួសារបាន តាមរយៈការកំណត់ព័ត៌មាន និងទំនាក់ទំនងដែលស្រដៀងគ្នា ។
- ការប្រាប់ដំណើររឿង ៖ ដំណើររឿងជួយអ្នកឲ្យដឹងពីអតីតកាលរបស់គ្រួសារអ្នក ហើយជាមួយនឹង AI អ្នកអាចផ្ដល់នូវភាពរស់រវើកដល់អតីតកាលបាន ។ AI អាចជួយចម្លងដំណើររឿងដែលបានកត់ត្រាទុក បំប្លែងព័ត៌មានលម្អិតដែលមិនគួរឲ្យចាប់អារម្មណ៍ទៅជាដំណើររឿង ឬជាទម្រង់ជីវប្រវត្ដិមួយ ហើយជួយណែនាំពីបរិបទប្រវត្ដិសាស្ដ្រសម្រាប់ព្រឹត្តិការណ៍ជីវិតរបស់បុព្វការីជនម្នាក់ ។ ប្រសិនបើអ្នកចាប់អារម្មណ៍នឹងបច្ចេកវិទ្យា រូបភាពជាក់ស្តែងដែលបង្កើតដោយឌីជីថល វាថែមទាំងអាចបង្កើតវីដេអូ ឬសំឡេងតំណាងឲ្យបុព្វការីជនរបស់អ្នកបានទៀតផង ។
- ការបកប្រែ ៖ ប្រសិនបើកំណត់ត្រា ឬទិនានុប្បវត្តិរបស់បុព្វការីជនរបស់អ្នកមានជាភាសាខុសពីភាសាដែលអ្នកនិយាយ ការបកប្រែតាម AI អាចជួយអ្នកឲ្យយល់ដឹងខ្លះៗពីព័ត៌មានដែលកំណត់ត្រានោះមាន ។
តើខ្ញុំអាចប្រើ ChatGPT សម្រាប់ពង្សាវលីបានដែរឬទេ ?
អ្នកប្រហែលជាធ្លាប់ឮពីប្រព័ន្ធ AI ដ៏ពេញនិយមដែលត្រូវបានគេហៅថា ChatGPT ។ នៅក្នុងដែនកំណត់នៃពង្សាវលី មនុស្សអាចប្រើ ChatGPT Microsoft Copilot និង ប្រព័ន្ធដែលបង្កើតដោយ AI ផ្សេងៗទៀត ដើម្បីជួយក្នុងការសរសេរដំណើររឿងគ្រួសារ បង្កើតរូបភាព និងសួរសំណួរទូទៅអំពីជីវិតរបស់បុព្វការីជនរបស់អ្នកបាន ។
ទាំងនេះគឺជាសំណួរមួយចំនួនដែលអ្នកអាចសុំឲ្យកម្មវិធីក្នុង generative AI ជួយនៅក្នុងពង្សប្រវត្ដិរបស់អ្នកបាន ៖
- តើអ្នកអាចជួយខ្ញុំបកប្រែអត្ថបទឯកសារគ្រួសារបានដែរឬទេ ?
- តើអ្នកអាចវិភាគប្រភពដើម និងភាពខុសគ្នានៃគោត្តនាមបានដែរឬទេ ?
- តើខ្ញុំអាចស្វែងរកកំណត់ត្រាប្រវត្តិសាស្រ្តដែលពាក់ព័ន្ធទៅនឹងប្រវត្តិគ្រួសាររបស់ខ្ញុំ តាមមូលដ្ឋានទិន្នន័យអនឡាញណាខ្លះ ?
- តើអ្នកអាចជួយខ្ញុំសិក្សាអំពីបរិបទនៃជីវិតរបស់បុព្វការីជនម្នាក់នៅក្នុងព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ និងនិន្នាការសង្គមនានាបានដែរឬទេ ?
- ខ្ញុំមានទិន្នន័យដែលទាក់ទងនឹងពង្សាវលីជាច្រើន ។ តើអ្នកអាចជួយខ្ញុំរៀបចំទិន្នន័យឲ្យទៅជាបន្ទាត់ពេលវេលាបានដែរឬទេ ?
- តើអ្នកអាចជួយខ្ញុំបង្កើតដំណើររឿងមួយអំពីសមាជិកគ្រួសារម្នាក់ ដោយប្រើកំណត់ត្រាពង្សាវលីដែលខ្ញុំមានបានដែរឬទេ ?
សូមទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនបំផុតចេញពីប្រព័ន្ធទាំងឡាយ ដូចជា ChatGPT ! អ្នកអាចសុំឲ្យកម្មវិធីក្នុង generative AI ជួយអ្នកស្ទើរតែគ្រប់កិច្ចការទាំងអស់បាន ហើយអ្នកក៏ថែមទាំងអាចសុំឲ្យកម្មវិធីទាំងនោះផ្ដល់ដល់អ្នកនូវការបំផុសគំនិត និងយោបល់សម្រាប់រឿងជាច្រើនទៀត ដើម្បីសួរសំណួរ និងធ្វើការស្រាវជ្រាវបានផងដែរ ។
សូមចងចាំថា វាគឺជាការដ៏ល្អបំផុតក្នុងការពិនិត្យមើលឡើងវិញដោយយកចិត្ដទុកដាក់លើលទ្ធផល ដែលអ្នកទទួលបានពី generative AI ឬ AI assistant ( សុសវែរដែលគ្រប់គ្រងដោយបញ្ញាសិប្បនិមិ្មតដែលអាចឆ្លើយឆ្លងជាអត្ថបទ ឬសំឡេងជាភាសាដូចដែលមនុស្សប្រើប្រាស់ ) ។ ការពិតណាមួយដែលអ្នកទទួលបានគួរតែត្រូវបានពិនិត្យមើលដោយប្រុងប្រយ័ត្ន ហើយលទ្ធផលទាំងនោះគួរតែត្រូវបានកែខៃ ឬកែលម្អ ។ ( សូមមើលបន្ថែមទៀតអំពីចំណុចនេះនៅក្នុងអត្ថបទនេះនៅពេលក្រោយ ) ។
ថ្នាក់ AI ពង្សាវលី—អាចរកបាននៅលើអ៊ីនធឺណិតដោយឥតគិតថ្លៃ
សន្និសីទ RootsTech ថ្មីៗនេះបានរៀបចំនូវថ្នាក់រៀន និងព្រឹត្ដការណ៍ជាច្រើនអំពី AI នៅក្នុងពង្សាវលី ដែលបានផ្ដល់នូវការយល់ដឹងដ៏ល្អប្រសើរដែលអ្នកអាចប្រើប្រាស់នៅក្នុងកិច្ចការពង្សប្រវត្ដិរបស់អ្នកបាន ។ គោលបំណងរបស់ RootsTech គឺដើម្បីជួយអ្នកស្វែងយល់អំពី និងភ្ជាប់ជាមួយរឿងគ្រប់យ៉ាងដែលមាន ដែលនឹងលើកកម្ពស់ដល់បទពិសោធន៍ពង្សប្រវត្ដិរបស់អ្នក ។ បទពិសោធន៍ដ៏សំខាន់មួយរបស់ RootsTech វាក៏ជាការបង្ហាញអំពីការដាក់បញ្ចូលថ្មីចុងក្រោយបំផុតសម្រាប់ពង្សាវលីផងដែរ ។
ថ្នាក់ទាំងឡាយខាងក្រោមនេះ និយាយអំពីទិដ្ឋភាពជាច្រើននៃ AI នៅក្នុងពង្សាវលីរួមមាន ឧបករណ៍ដែលមានសម្រាប់ការកែរូបភាពឲ្យស្អាត របាយការណ៍អំពីការរីកចម្រើននៃការចម្លងកំណត់ត្រា និងប្រព័ន្ធសម្រាប់ការស្វែងរកទំនាក់ទំនងតាមរយៈការវិភាគ ឌី.អិន.អេ ។
មើលវីដេអូ
មើលវីដេអូ
មើលវីដេអូ
មើលវីដេអូ
មើលវីដេអូ
AI ត្រូវបានប្រើប្រាស់ដោយអង្គភាពពង្សាវលីផ្សេងៗជាច្រើន
ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា AI ដែលមានកន្លងមក វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុន និងអង្គភាពជាច្រើនកំពុងប្រើ AI ដើម្បីអភិវឌ្ឍប្រព័ន្ធរបស់ពួកគេ ។ ក្រុមហ៊ុនទាំងនេះភាគច្រើនបានចូលរួមក្នុងសន្និសីទ RootsTech កាលពីថ្មីៗនេះ ។ ទាំងនេះគឺជាអង្គភាពពីរបីដែលបានបង្ហាញពីបច្ចេកវិទ្យា AI ថ្មីចុងក្រោយបំផុតមួយចំនួនរបស់ពួកគេ ៖
មើលវីដេអូ
មើលវីដេអូ
មើលវីដេអូ
មើលវីដេអូ
ការព្រួយបារម្ភទាំងឡាយ និងការពិចារណាលើក្រមសីលធម៌នៅក្នុង AI ពង្សាវលី
ដូចដែលបានលើកឡើង កុំព្យូទ័រធ្វើកំហុស ។ ហើយនៅចុងបញ្ចប់ AI អាចធ្វើបានត្រឹមតែអ្វីដែលវាបានទទួលបញ្ជាឲ្យធ្វើតែប៉ុណ្ណោះ ។ នោះហើយជាមូលហេតុដែលការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវគឺមានសារៈសំខាន់ ហើយការយល់ដឹងពីដែនកំណត់របស់វាក៏ដូច្នោះដែរ ។ ទាំងនេះគឺជាកង្វល់ទូទៅមួយចំនួនដែលបានលើកឡើងនៅពេលពិភាក្សាអំពី AI នៅក្នុងពង្សាវលី និងអ្វីដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយកង្វល់ទាំងនេះនៅពេលប្រើឧបករណ៍ AI ទាំងឡាយ ។
ភាពត្រឹមត្រូវនៃព័ត៌មាន
ពួកអ្នកធ្វើពង្សាវលីជាច្រើនបង្កើតនូវច្បាប់មួយ គឺត្រូវពិនិត្យមើលព័ត៌មាន និងការស្រាវជ្រាវដែលពួកគេបានទទួល ពីមុនពេលបន្ថែមវាដើម្បីតាក់តែងជាពង្សាវលី និងមែកធាងគ្រួសារ ។ នេះជាច្បាប់ដ៏ល្អដើម្បីអនុវត្តតាមនៅពេលប្រើប្រាស់ព័ត៌មានដែលបង្កើតដោយ AI ។ នៅពេលដែលបច្ចេកវិទ្យា AI រីកចម្រើន និងមានភាពប្រសើរឡើង ភាពត្រឹមត្រូវរបស់វាជាធម្មតាក៏នឹងប្រសើរឡើងជាមួយគ្នាដែរ ប៉ុន្តែ AI នៅតែអាចធ្វើកំហុសបាន ។ ទាំងនេះគឺជាគន្លឹះមួយចំនួនសម្រាប់ការពិនិត្យមើលព័ត៌មានពង្សាវលី AI ៖
- នៅពេលដែល AI ផ្គូផ្គងទិន្នន័យសម្រាប់អ្នក សូមពិនិត្យមើលព័ត៌មានដើម្បីប្រាកដថាអ្នកយល់ស្របថាវាជាការផ្គូផ្គងត្រឹមត្រូវ ។
- សម្រាប់កំណត់ត្រា សូមពិនិត្យមើលរូបភាពដើមជានិច្ចពេលដែលអាចធ្វើទៅបាន ទោះបីជាអ្នកមាន AI ជួយចម្លងកំណត់ត្រានោះរួចហើយក្ដី ។
- សូមប្រៀបធៀបរូបភាពដើមជាមួយរូបភាពដែលបានជួសជុល ឬដាក់ពណ៌រួច ដើម្បីធានាថាអ្នកពេញចិត្ដនឹងការផ្លាស់ប្ដូរនោះ ។
- សូមចងចាំថាការពិត និងដំណើររឿងក្នុងប្រវត្តិសាស្ត្រដែលបង្កើតដោយ AI គួរតែត្រូវបានត្រួតពិនិត្យជាមួយនឹងប្រភពដើម ឬប្រភពដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញជាមុនសិន ដើម្បីធានានូវភាពត្រឹមត្រូវ ។
សូមប្រុងប្រយ័ត្នអំពីការរក្សាសិទ្ធិ
នៅពេលអ្នកប្រើឧបករណ៍ AI ត្រូវប្រាកដថាអ្នកបានពិនិត្យមើលពីរបៀបដែលអ្នកអាចប្រើប្រាស់ព័ត៌មានដែលវាបានផ្ដល់ ។ ឧទាហរណ៍ នៅពេលដែលអ្នកចង់ប្រើប្រាស់សម្ភារនោះក្រៅពីការប្រើប្រាស់ផ្ទាល់ខ្លួន នោះអ្នកគួរតែដឹងថាអ្នកណាគឺជាម្ចាស់កម្មសិទ្ធិនៃសម្ភារនោះ តើសម្ភារនោះអាចចែកចាយបានយ៉ាងដូចម្ដេច ឬថាតើសម្ភារនោះអាចរក្សាសិទ្ធិបានឬយ៉ាងណា ។ កិច្ចការដែលទាញយកមកពីប្រភពផ្សេងដោយមិនបានយោងទៅលើ ឬប្រើប្រាស់ប្រភពដើមបានត្រឹមត្រូវស្របតាមច្បាប់ដែលគ្រប់គ្រងមាតិកានោះ អាចរំលោភបំពានលើការរក្សាសិទ្ធិនៃសម្ភារនោះ ។
ការពារឯកជនភាពរបស់អ្នក
ឧបករណ៍ AI ពេលខ្លះនឹងប្រើព័ត៌មានដែលពួកវាបានទទួលដើម្បីកែលម្អវិធីដោះស្រាយបញ្ហា ឬបង្កើតមាតិកាសម្រាប់អ្នកប្រើប្រាស់ផ្សេងៗទៀត ។ ការណ៍នេះអាចជាអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ឧបករណ៍នេះនាពេលអនាគត ប៉ុន្តែវាក៏អាចបង្កឲ្យមានហានិភ័យឯកជនភាពផងដែរ ដោយអាស្រ័យទៅលើរបៀបដែលឧបករណ៍នោះប្រើប្រាស់ព័ត៌មាន ។ ប្រសិនបើអ្នកកំពុងដាក់ព័ត៌មានទៅក្នុងឧបករណ៍ AI សូមពិនិត្យមើលជម្រើសការកំណត់ និងគោលនយោបាយស្តីពីឯកជនភាព ( សូមធ្វើដូចគ្នាបែបនេះនៅកន្លែងណាក៏ដោយដែលអ្នកនឹងដាក់ព័ត៌មានផ្ទាល់ខ្លួន ឬឯកជនចូល ) ។ អ្នកគួរតែដឹងឲ្យប្រាកដថាតើព័ត៌មាននោះនឹងត្រូវបានប្រើប្រាស់ ឬចែកចាយដោយរបៀបណា ហើយអ្នកអាចធ្វើការជ្រើសរើសប្រភេទព័ត៌មានដែលអ្នកគួរតែដាក់បញ្ចូល ។
កង្វះតម្លាភាព
ឧបករណ៍ AI មួយចំនួនមិនរាយបញ្ជីប្រភពដើមព័ត៌មានរបស់វាទេ ប៉ុន្តែអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា AI ជាច្រើនរូប កំពុងកែលម្អកង្វះខាតនៃតម្លាភាពនេះ ។ ជាទូទៅ វានឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការពិនិត្យមើលព័ត៌មាន ប្រសិនបើអ្នកប្រើឧបករណ៍ដែលមានរាយបញ្ជីប្រភពដើមរបស់វា ។ ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកទៅតាមការងារ អ្នកក៏អាចផ្ទៀងផ្ទាត់ព័ត៌មានដោយការស្វែងរកប្រភពដើមផ្សេងទៀតតាមអ៊ីនធឺណិតបានផងដែរ ។
ជាញឹកញាប់ ក្រុមហ៊ុនដែលប្រើឧបករណ៍ AI ក៏នឹងដាក់សញ្ញាសម្គាល់លើលទ្ធផលដើម្បីបង្ហាញប្រាប់បុគ្គលម្នាក់ថានេះគឺជាព័ត៌មានដែលបង្កើតដោយ AI ហើយតើវាបានទទួលការត្រួតពិនិត្យច្បាស់លាស់កម្រិតណាហើយ ។
លទ្ធភាពដែលអាចមានភាពលំអៀង
ជាធម្មតា ព័ត៌មានដែលឧបករណ៍ AI បានបង្កើតមកគឺមិនលើសពីអ្វីដែលមានផ្ទុកនៅក្នុងខ្លួនវានោះឡើយ ។ នេះមានន័យថាប្រសិនបើសំណុំគំរូរបស់វាមានកំណត់ ឬប្រសិនបើគំរូរបស់វាមានភាពលំអៀង នោះអ្វីដែលវាផ្ដល់មកក៏មានកណត់ ឬលំអៀងទៅតាមនោះដែរ ។ ឧទាហរណ៍ ការធ្វើសេចក្តីសង្ខេបព័ត៌មានគឺអាចនឹងរួមបញ្ចូលតែព័ត៌មានដែលវាមានតែប៉ុណ្ណោះ ។ ព័ត៌មានអំពីភាពខុសគ្នានៃវប្បធ៌ម ឬប្រជាសាស្រ្តនឹងផ្អែកទៅលើប្រភពដែល AI ទាញយកមកប្រើប្រាស់ ។ ដោយសារតែតាមពិតទៅ AI មិនបានគិតដោយខ្លួនវានោះទេ ហើយវាក៏មិនមានក្រមសីលធ៌ម ឬការយល់ដឹងដ៏ល្អឥតខ្ចោះអំពីភាសាដែរ យើងគួរតែពិនិត្យមើលទៅលើព័ត៌មានដែលយើងទទួលបានពីវាជានិច្ច ដោយសារតែអាចនឹងមានការប្រើប្រាស់ពាក្យ ឬឃ្លោងឃ្លាដែលមានផលប៉ះពាល់មិនល្អ ។
ការប្រើប្រាស់បច្ចេកវិទ្យា AI ឲ្យអស់ពីលទ្ធភាព
អង្គភាព និងបុគ្គលនៅជុំវិញពិភពលោកបាន និងកំពុងប្រើប្រាស់ AI ដើម្បីជួយមនុស្សរាប់លាននាក់ស្រាវជ្រាវពង្សប្រវត្ដិរបស់ពួកគេ និងបង្កើតទំនាក់ទំនងកាន់តែជ្រាលជ្រៅជាមួយអតីតកាលរបស់គ្រួសារពួកគេ ។ នៅពេលដែលអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់បច្ចេកវិទ្យា AI ប្រើប្រាស់វាដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ វាអាចជះឥទ្ធិពលយ៉ាងល្អអស្ចារ្យនៅក្នុងផ្នែកពង្សាវលី ។
ការតាមទាន់នូវការអភិវឌ្ឍចុងក្រោយថ្មីៗបំផុត
ពេលដែលបច្ចេកវិទ្យារីកចម្រើន នោះផ្នែកពង្សាវលីក៏រីកចម្រើនដែរ ។ អត្ថបទនេះគ្រាន់តែជាទិដ្ឋភាពតូចមួយនៃអ្វីដែលបញ្ញាសិប្បនិម្មិតអាចផ្ដល់ឲ្យដើម្បីជួយអ្នកស្វែងរកបន្ថែមអំពីបុព្វការីជនរបស់អ្នកតែប៉ុណ្ណោះ ។ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ចង់ជួយអ្នកឲ្យរៀនអំពីអ្វីគ្រប់យ៉ាងដែលអ្នកអាចរៀនបានអំពីរបៀបដើម្បីបើកបង្ហាញពីពង្សប្រវត្ដិ និងអាថ៌កំបាំងនៃអតីតកាលរបស់អ្នក ។
ដើម្បីស្វែងយល់បន្ថែមអំពីបញ្ញាសិប្បនិម្មិតនៅក្នុងពង្សាវលី សូមចូលមើលជារៀងរាល់ឆ្នាំដើម្បីមើលឃើញ ថ្នាក់ថ្មីៗដែលទាក់ទងនឹង AI មកពី RootsTech ។
តើ RootsTech គឺជាអ្វី ?
RootsTech គឺជាកន្លែងមួយដើម្បីរៀន ទទួលបានការបំផុសគំនិត និងបង្កើតទំនាក់ទំនងតាមរយៈពង្សប្រវិត្ត ។ រៀបចំដោយ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងឧបត្ថម្ភដោយអង្គភាពពង្សាវលីឈានមុខគេផ្សេងទៀត យើងមានថ្នាក់ជំនាញរាប់រយ វីដេអូអំពីគន្លឹះ និងដំណោះស្រាយ និងដំណើររឿងដ៏បំផុសគំនិតជាច្រើន ដែលអាចជួយអ្នកឲ្យទទួលបានបទពិសោធន៍ពង្សប្រវត្ដិដែលអ្នកមិនធ្លាប់មានពីមុនមក ។ សូមចូលមើលបណ្ណាល័យសិក្សារបស់យើងនៅពេលណាក៏បាន ឬដាក់ផែនការដើម្បីចូលរួមនឹងយើងសម្រាប់ព្រឹត្ដិការណ៍សន្និសីទតាមអនឡាញ ឬដោយផ្ទាល់ ។
